Jump to content

ប៉េរូ

ពីវិគីភីឌា
សាធារណរដ្ឋប៉េរូ
República del Perú (ភាសាអេស្ប៉ាញ)
Piruw Ripuwlika (ភាសាកេជូរ៉ា)
Piruwxa Ripuwlika (ភាសាអៃម៉ារ៉ា)
បាវចនា
Firme y feliz por la unión
("ម៉ឺងម៉ាត់ និងសុភមង្គលដល់សហភាព")
ភ្លេងជាតិ
Himno Nacional del Perú (អេស្ប៉ាញ)
("ភ្លេងជាតិប៉េរូ")

ភ្លេងយាត្រា: 
Marcha de Banderas (អេស្ប៉ាញ)
"ភ្លេងយាត្រានៃទង់ជ័យ"
ត្រាជាតិ
Gran Sello del Estado (អេស្ប៉ាញ)
មហាត្រានៃរដ្ឋប៉េរូ
ទីតាំងប្រទេសប៉េរូ (ក្រហម) នៅលើភូគោល
ទីតាំងប្រទេសប៉េរូ (ក្រហម) នៅលើភូគោល
រដ្ឋធានី
និង ទីក្រុងធំបំផុត
លីម៉ា
12°2.6′S 77°1.7′W / 12.0433°S 77.0283°W / -12.0433; -77.0283
ភាសាផ្លូវការអេស្ប៉ាញ
សហភាសាផ្លូវការ[ស ១]
ក្រុមជនជាតិ
(ឆ្នាំ ២០១៧)[ស ២]
សាសនា
(ឆ្នាំ ២០១៧[ស ៣])[]
រដ្ឋាភិបាលឯកត្តរដ្ឋ សាធារណរដ្ឋអាស្រ័យពាក់កណ្ដាលប្រធានាធិបតី
ឌីណា បូលូអាតេ
ទំនេរ
ហ្គូស្តាវ៉ូ អាឌ្រីអានស៊ែន
អេឌូអាដូ សាល់វ័នណា
នីតិបញ្ញត្តិសមាជនៃសាធារណរដ្ឋ
ទទួលឯករាជ្យពីអេស្ប៉ាញ
- ប្រកាសឯករាជ្យភាព
២៨​ កក្កដា​ ១៨២១
៩ ធ្នូ ១៨២៤
- ទទួលស្គាល់
១៤ សីហា ១៨៧៩
ក្រឡាផ្ទៃ
- ផ្ទៃសរុប
១,២៨៥,២១៦ គ.ម [][]  (ទី១៩)
- ផ្ទៃទឹក (%)
០.៤១%
ប្រជាជន
- ប៉ាន់ស្មាន (ឆ្នាំ ២០២៣)
៣៤,៣៥២,៧២០[] (ទី៤៣)
​​២៣ នាក់/គ.ម   (ទី១៩៧)
GDP (PPP)ប៉ាន់ស្មាន (ឆ្នាំ ២០២៤)
- សរុប
increase ៥៦៦.៥៨២ ពាន់លានដុល្លារ[] (ទី៤៥)
- ក្នុងម្នាក់
increase ១៦,៦៣១ ដុល្លារ[] (ទី៩៧)
GDP (ចារឹក)ប៉ាន់ស្មាន (ឆ្នាំ ២០២៤)
- សរុប
increase ២៨២.៤៥៨ ពាន់លានដុល្លារ[] (ទី៤៩)
- ក្នុងម្នាក់
increase ៨,២៩១ ដុល្លារ[] (​ ទី៨៦)
ជីនី (២០២១)positive decrease ៤០.២[]
មធ្យម
HDI (២០២២)increase ០.៧៦២[]
ខ្ពស់ · ទី៨៧
រូបិយវត្ថុសូលប៉េរូ​ (PEN)
ល្វែងម៉ោងUTC−៥ (PET)
ទិសបើកបរស្ដាំ
កូដហៅទូរស័ព្ទ+៥១
កូដ ISO 3166PE
ដែនកម្រិតខ្ពស់.pe
Q419 លើវីគីទិន្នន័យ
មើលជា Q419 លើវីគីទិន្នន័យ

ប្រទេសប៉េរូ ដោយមានឈ្មោះជាផ្លូវការ សាធារណរដ្ឋប៉េរូ គឺជាប្រទេសមួយស្ថិតនៅភាគខាងលិចនៃទ្វីបអាមេរិកខាងត្បូង។ ប៉េរូមានព្រំប្រទល់ខាងជើងជាប់នឹងប្រទេសអេក្វាឌ័រ និងកូឡុំប៊ី នៅខាងកើតជាប់នឹង ប្រទេសប្រេស៊ីល នៅភាគអាគ្នេយ៍ជាប់នឹងប្រទេសបូលីវី ខាងត្បូងជាប់ប្រទេសឈីលី ហើយនៅភាគខាងត្បូង និងខាងលិចជាប់មហាសមុទ្រប៉ាស៊ីហ្វិក។ ប្រទេសប៉េរូគឺជាប្រទេសមហាចម្រុះមួយពោលគឺគ្របដណ្ដប់ដោយតំបន់ភូមិសាស្ត្រខុសៗគ្នា មានចាប់ពីវាលទំនាបស្ងួតនៃតំបន់ឆ្នេរប៉ាស៊ីហ្វិកនៅឯភាគខាងលិច ដល់កំពូលភ្នំអាន់ដេស ដែលលាតសន្ធឹងពីភាគខាងជើងទៅភាគអាគ្នេយ៍នៃប្រទេសរហូតដល់តំបន់ត្រូពិចនៃព្រៃត្រូពិចអាម៉ាហ្សូន នៅភាគខាងកើតជាមួយនឹងទន្លេអាម៉ាហ្សូន។ ប្រទេសប៉េរូមានប្រជាជនរស់នៅសរុប ៣២ លាននាក់ ខណៈរដ្ឋធានី និងទីក្រុងធំបំផុតមានឈ្មោះថា លីម៉ា។ ប៉េរូគ្របដណ្ដប់លើផ្ទៃដីសរុប ១,២៨៥,២១៦ គីឡូម៉ែត្រការ៉េ ដែលនាំឱ្យប៉េរូជាប្រទេសមានផ្ទៃដីធំជាងគេទី១៩ នៅលើពិភពលោក និងធំជាងគេទីបីនៅទ្វីបអាមេរិកខាងត្បូង

ទឹកដីប៉េរូគឺជាទីកំណើតនៃវប្បធម៌ជាច្រើនកាលពីសម័យបុរាណ និងមជ្ឈិមសម័យ ហើយមានប្រវត្តិអរិយធម័ដ៏ចំណាស់បំផុតមួយអាយុកាលតាំងពីសហស្សវត្សរ៍ទី ១០ មុន គ.ស.។ វប្បធម៌ និងអរិយធម៌មុនសម័យអាណានិគមដ៏គួរឱ្យកត់សម្គាល់រួមមាន៖ អរិយធម៌ការ៉ាល់–ស៊ូប៉េ (អរិយធម៌ដំបូងបំផុតនៅទ្វីបអាមេរិក និងចាត់ទុកថាជាទីកំណើតមួយនៃអរិយធម៌មនុស្សជាតិ) វប្បធម៌ណាតកា ចក្រភពវ័រី និងទីអាវ័នណាក រាជាណាចក្រគូស្កូ និងចក្រភពអ៊ីងកា ដែលត្រូវបានគេចាត់ទុកថាជារដ្ឋធំបំផុតនៅទ្វីបអាមេរិកមុនសម័យកូឡុំ។ ចក្រភពអេស្ប៉ាញបានចូលមកកាន់កាប់ទឹកដីប៉េរូនិងតំបន់ជុំវិញនៅក្នុងសតវត្សរ៍ទី១៦ ហើយព្រះបាទឆាលស៍ទី៤ ក៏បានបង្រួមទឹកដីទាំងនោះដាក់ក្រោមអធិបតេយ្យភាពនៃអនុរាជាណាចក្រថ្មីមួយ ដែលមានឈ្មោះផ្លូវការថា ព្រះរាជាណាចក្រប៉េរូ ជាមួយនឹងរាជធានីនៅលីម៉ា

ប៉េរូបានប្រកាសឯករាជ្យជាផ្លូវការនៅក្នុងឆ្នាំ១៨២១ បន្ទាប់ពីបិទបញ្ចប់យុទ្ធនាការយោធាដឹកនាំដោយលោកប៊ែណារដូ អូហ៊ីហ្គីងស៍ លោកហូសេ ដេសានម៉ាទីន និងស៊ីម៉ន បូលីវ៉ា និងជាពិសេស សមរភូមិអៃយ៉ាគូឆូ ដោយនាំឱ្យប៉េរូទទួលឯករាជ្យភាពពេញលេញនៅក្នុងឆ្នាំ១៨២៤។ ក្នុងប៉ុន្មានឆ្នាំបន្តបន្ទាប់ ប្រទេសប៉េរូឯករាជ្យថ្មីថ្មោងត្រូវប្រឈមនឹងអស្ថិរភាពនយោបាយ មុនពេលអាជីវកម្មក្វាណូបានធ្វើឱ្យសេដ្ឋកិច្ចជាតិ និងនយោបាយមានស្ថិរភាពឡើងវិញ។ មកដល់សតវត្សរ៍ទី២០ ប៉េរូត្រូវស៊ូទ្រាំនឹងអស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចម្តងទៀត រួមមានជម្លោះផ្ទៃក្នុងជាមួយនឹងក្រុមប្រឆាំងតាមតំបន់ព្រៃភ្នំ។ មកដល់ទសវត្សរ៍ឆ្នាំ១៩៩០ ប្រទេសប៉េរូបានសម្របខ្លួនចូលទីផ្សារនវសេរីតាមរយៈការអនុវត្តផែនការវែរដេ[][] ក្រោមការដឹកនាំរបស់លោកអាល់ប៊ឺតូ ហ្វូជីម៉ូរី និងលោកវ្លាឌីំមីរ៉ូ ម៉ុងតេស៊ីណូស។ នៅក្នុងទសវត្សរ៍ឆ្នាំ២០០០ សេដ្ឋកិច្ចប្រទេសប៉េរូបានរីកលូតលាស់យ៉ាងរលូន ខណៈអត្រានៃភាពក្រីក្ររបស់ប្រជាជនបានថយចុះជាបណ្ដើរៗ។ ក៏ប៉ុន្តែតាំងពីទសវត្សរ៍ឆ្នាំ២០១០ មក ប្រទេសមួយនេះត្រូវរងនឹងវិបត្តិសង្គមនយោបាយដ៏យូរអន្លាយ បង្កឡើងដោយសមាជជាតិ និងថ្មីៗនេះដោយជំងឺរាតត្បាតកូវីដ-១៩

ប្រទេសប៉េរូគឺជាសាធារណរដ្ឋប្រជាធិបតេយ្យតំណាង ដែលបែងចែកទៅជា ២៥ តំបន់។ វិស័យជំរុញសេដ្ឋកិច្ចចម្បងរបស់ប្រទេសនេះរួមមាន អាជីវកម្មរ៉ែ ផលិតកម្ម កសិកម្ម នេសាទ និងបូករួមជាមួយវិស័យដែលកំពុងរីកលូតលាស់មួយចំនួនទៀតដូចជា ទូរគមនាគមន៍ និងបច្ចេកវិទ្យាជីវសាស្រ្តជាដើម។[] ប៉េរូសមាជិកដ៏សកម្មមួយកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក សម្ព័ន្ធប៉ាស៊ីហ្វិក កិច្ចព្រមព្រៀងទូលំទូលាយ និងគ្រប់ជ្រុងជ្រោយសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក និងអង្គការពាណិជ្ជកម្មពិភពលោកជាដើម ហើយបច្ចុប្បន្នត្រូវបានចាត់ទុកថាជាមហាអំណាចកណ្តាល[១០]

កំណត់សម្គាល់

[កែប្រែ]
  1. ក្នុងតំបន់ដែលគេនិយមប្រើប្រាស់ភាសាទាំងនោះ។
  2. ជំរឿនជាតិឆ្នាំ២០១៧ ដោយជាលើកដំបូងបានលើកយកសំណួរចោទអត្តសញ្ញាណជនជាតិដើមភាគតិច រួមទាំងបុគ្គលដែលមានអាយុចាប់ពី ១២ ឆ្នាំឡើង ដោយកត់បញ្ចូលលក្ខខណ្ឌដូចជា ពូជពង្ស ទំនៀមទម្លាប់ និងប្រភពដើមនៃគ្រួសារនីមួយៗ ដើម្បីឱ្យយល់ដឹងកាន់តែច្បាស់អំពីតថភាពនៃវប្បធម៌ប្រទេសជាតិ។
  3. សំណួរទាក់ទិននឹងជំនឿសាសនានៅក្នុងជំរឿនជាតិឆ្នាំ២០១៧ បានចោទសួរទៅរាល់បុគ្គលលើសពីអាយុ ១២ ឆ្នាំឡើង។

ឯកសារយោង

[កែប្រែ]
  1. "Perú: Perfil Sociodemográfico" (PDF). Instituto Nacional de Estadística e Informática. p. 231. Archived (PDF) from the original on 11 February 2020. Retrieved 24 December 2024.
  2. "Peru". Central Intelligence Agency. 27 February 2023. Archived from the original on 10 January 2021. Retrieved 24 December 2024 – via CIA.gov.
  3. ៣,០ ៣,១ Cite error: Invalid <ref> tag; no text was provided for refs named IfKRF
  4. ៤,០ ៤,១ ៤,២ ៤,៣ Cite error: Invalid <ref> tag; no text was provided for refs named IMFWEO.PE
  5. "Gini Index". ធនាគារពិភពលោក. Archived from the original on 3 March 2024. Retrieved 24 December 2024.
  6. "Human Development Report 2023/24" (PDF). កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. 13 March 2024. Archived (PDF) from the original on 13 March 2024. Retrieved 24 December 2024.
  7. Back, Michele; Zavala, Virginia (2018). Racialization and Language: Interdisciplinary Perspectives From Perú. Routledge. pp. 286–291. https://repositoriodigital.bnp.gob.pe/bnp/recursos/2/html/Racismo-y-lenguaje/286/។ បានយកមក 24 December 2024. 
  8. Alfredo Schulte-Bockholt (2006). "Chapter 5: Elites, Cocaine, and Power in Colombia and Peru". The politics of organized crime and the organized crime of politics: a study in criminal power. Lexington Books. pp. 114–118. ល.ស.ប.អ. 978-0-7391-1358-5. 
  9. David E. Castro Garro. "(ជាភាសាអេស្ប៉ាញ) Módulo de capacitación en recursos genéticos y bioseguridad" (PDF). Ministerio del Medio Ambiente. Archived from the original (PDF) on 24 April 2018.
  10. McKercher, B. J. C. (2012). Routledge Handbook of Diplomacy and Statecraft. Routledge. ល.ស.ប.អ. 9781136664366. https://books.google.com/books?id=EtCoAgAAQBAJ។ បានយកមក 24 December 2024. 
pFad - Phonifier reborn

Pfad - The Proxy pFad of © 2024 Garber Painting. All rights reserved.

Note: This service is not intended for secure transactions such as banking, social media, email, or purchasing. Use at your own risk. We assume no liability whatsoever for broken pages.


Alternative Proxies:

Alternative Proxy

pFad Proxy

pFad v3 Proxy

pFad v4 Proxy